ស្រវឹងបើកឡាន Ford Ranger បុកកង់ប៉ើងជាច្រើនម៉ែត្រ ស្លាប់ក្មេងប្រុសម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:20
ថ្ងៃទី17 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ ក្មេងប្រុសម្នាក់ ត្រូវបានរថយន្ត ម៉ាក Ford Ranger បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បុកចំពាក់កណ្តាលកង់ ពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពក្មេងប្រុសរងគ្រោះ មានឈ្មោះ ឃាង ភីទិ អាយុ ១០ឆ្នាំ រសនៅបន្ទប់ជួល ជាមួយម្តាយ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ បានជិះកង់មួយគ្រឿង ធ្វើដំណើរ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត ហើយបានឈប់កង់ ក្បែរចិញ្ចើមផ្លូវ រង់ចាំមិត្តភក្កិម្នាក់ទៀត ដែលជិះមកជាមួយគ្នា ក៏មានរថយន្ត ម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7943 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងធ្វើដំណើរស្របគ្នា ក្នុងល្បឿនលឿន បានបុកកង់ ចំពីចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើងក្មេងប្រុស បោកក្បាលនៅនឹងថ្នល់ របួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់ពេទ្យ៕

Loading...