ឡានបើកបុក របាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្លើងស្តុប ក្រសួងមហាផ្ទៃ បាក់អស់ ២កង់
ខណ្ឌចំការមន ៖ បុរសម្នាក់ បើកថយន្ត ម៉ាក MAZDA យ៉ាងលឿនជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ នៅចំណុចភ្លើងស្តុប ក្រសួងមហាផ្ទៃ បាក់អស់ ២កង់ រីឯរថយន្តបង្ក ដាច់កាឡេមុខម្ខាង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក MAZDA PICK UP មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-8662 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ព្រះនរោត្ដម ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បាក់អស់ចំនួន ២ផ្ទាំង រីឯរថយន្តបង្ក បានដាច់កាឡេកង់ម្ខាង អូសជាច្រើនម៉ែត្រ ហើយម្ចាស់រថយន្តបង្ក បានគេចខ្លួន បាត់ស្រមោល ៕
Loading...