បុរសម្នាក់ជិះម៉ូតូលឿន មិនប្រយ័ត្នបុកប៉ះ ជាមួយគោយន្តកន្ត្រៃ បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី10 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកបាណន់ ៖ បុរសម្នាក់ បានស្លាប់ បាត់បង់ជីវិតភ្លាមៗ ដោយសារ ជិះម៉ូតូលឿន មិនប្រយ័ត្ន បុកប៉ះ ជាមួយគោយន្តកន្ត្រៃ កាលពីវេលាម៉ោង ១៩និង៣០ នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវជាតិលេខ៥៧ ស្ថិតក្នុង ភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

មុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AP-0396 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមាន គោយន្តកន្ត្រៃមួយគ្រឿង បើកចេញពីផ្លូវលំ ក្នុងទិសដៅ ពីជើងទៅត្បូង និងបានឡើងបត់ឆ្វេង ក៏ត្រូវបានម៉ូតូ បុកចូលដៃគោយន្តពេញទំហឹង បណ្តាលអោយផុង ប៉ះដល់សួត ស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល បានចុះមកវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សព អោយខាងសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

Loading...