បើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងបង្ខំ ដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 14:22
ថ្ងៃទី4 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកពញាឮ ៖ បុរសម្នាក់ បានបោកក្បាលស្លាប់ និងនារីម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ បើកម៉ូតូ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងបង្ខំ បណ្តាលអោយដួលម៉ូតូ វេលាម៉ោង ១៩និង១៥ នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវលំ ក្រាលគ្រួសក្រហម ស្ថិតក្នុង ភូមិពោធិ៍រ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល

តាមរបាយការណ៍បញ្ជាក់ថា គេឃើញម៉ូតូ ម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1W-4935 បើកបរឈ្មោះ ជ្រេង សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ឈ្មោះ ជ្រេង គឹមស្រៀន ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យភ្នំពេញ៕

Loading...