ជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកឡាន កុងតឺន័រ ក្រុមហ៊ុនផែស្ងួត សូងួន របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី4 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រួវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារ ជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្ត កុងតឺន័រ ក្រុមហ៊ុនផែស្ងួត សូងួន ដែលបើកចេញ ពីក្នុងផែឆ្លងផ្លូវ ចំពីចំហៀង ពេញទំហឹង កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខ ក្រុមហ៊ុនផែស្ងួត សូងួន តាមបណ្តោយ ផ្លូវចោមចៅ ស្ថិតក្នុង ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេឃើញ រថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួត សូងួន បើកចេញពីក្នុងផែឆ្លងផ្លូវ បំណងបត់ទៅកើត មកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមាន បុរសម្នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1X 5841 តាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុក ចំពីចំហៀងពេញទំហឹង បោកខ្ទប់និងរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់៕

Loading...