ឃាត់ខ្លួនស្ត្រីម្នាក់ ករណីចាក់សម្លាប់ ម្ចាស់លុយ នៅក្នុងចំការស្លឹកគ្រៃ
​ដោយ វត្តភ្នំ ម៉ោង 09:11
ថ្ងៃទី3 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកព្រៃកប្បាស ៖ ផ្តើមចេញពីរឿង ជំពាក់លុយ កូនបំណុល បានចាក់សម្លាប់ ម្ចាស់លុយ នៅវេលាម៉ោង ២១និង២០ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងចំការស្លឹកគ្រៃ ក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ប៉ូលិសបំបែកសំណុំរឿង បានហើយ .. ឃាត់ខ្លួនប្រពន្ធ ប្តីកំពុងស្ថិត ក្នុងការតាមដាន

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ កសិករ រស់នៅ ក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ស.ពជនរងគ្រោះ ត្រូវបានជនសង្ស័យ យកកាំ.បិតចុងស្រួច ចាក់ចំនួន ០៦ កាំ.បិត បណ្តាលឲ្យ បាត់បង់ជីវិត ក្នុងចំការស្លឹកគ្រៃ ។

នៅកន្លែងកើតហេតុ បន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ កាំ.បិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊ក មួយចំហៀង ពណ៌ខ្មៅ ។

តាមការស្រាវជ្រាវ ដល់ថ្ងៃទី០២ ខែឧសភា ប៉ូលិស បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ យកមក អធិការដ្ឋាន នគរបាល ស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិត ក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច។

Loading...