ខណ្ឌបឹងកេងកង ៖ រថយន្តលុចស៊ីស RX-300 បើកមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ កាលពីវេលាម៉ោង ១និង៥០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញរថយន្ត លុចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0159 ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីកើតទៅលិច បានរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលរបាំងថ្ម វៀចចេញពីជួរមួយកង់។ ចំណែករថយន្តបង្ក រងការខូចខាត ផ្នែកខាងមុខខាងឆ្វេង យ៉ាងដំណំ ទៅមុខលែងរួច ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ៕