អគ្គិភ័យឆាបឆេះ បំផ្លាញផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ខូចខាតទាំងស្រុង អស់ ៦ខ្នង
​ដោយ វត្តភ្នំ ម៉ោង 09:37
ថ្ងៃទី15 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ អគ្គិភ័យ បានឆាបឆេះ បំផ្លាញផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ខូចខាតទាំងស្រុង អស់ ៦ខ្នង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកជួយអន្តានាគមន៍ កាលពីវេលាម៉ោង ៦និង៣០ នាទីព្រលប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សិ្ថតក្នុង ភូមិឫស្សី ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេលឺសម្លេងផ្ទុះចេញពីក្នុងផ្ទះ មិនប្រាកដថា ផ្ទះមួយណា ដោយ សង្ស័យទុស្សេខ្សែភ្លើង ឬផ្ទុះកំប៉ុងហ្គាស មានអណ្ដាតភ្លើងឆាបឆេះ សន្ធោសន្ធៅ រហូតដល់វេលាម៉ោង ៧និង៤០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបរលត់ទាំងស្រុង។ អគ្គិភ័យនេះ បានឆាបឆេះ ខូចខាតផ្ទះថ្មប្រក់ស័ង្កសី អស់ ០១ខ្នង នឹងផ្ទះឈើលើ ថ្មក្រោមចំនួន ០៤ខ្នង អស់ទាំងស្រុង ហើយឆេះរាលដាល ចំនួន ០២ខ្នងទៀត ប្រហែល ៣០% ។

សមត្ថកិច្ច បានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹក អស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយ មកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តរបស់ កងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់ ក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ០៦គ្រឿង ៕

Loading...