ភ្លើងឆេះផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ខ្នង នៅចំណុចទំនប់បារាំង បាញ់ទឹកពន្លត់អស់ជាង ១០០ឡាន
ក្រុងកំពង់ឆ្នាំង ៖ សមត្ថកិច្ច បានប្រើប្រាស់ទឹក សម្រាប់ពន្លត់អគ្គិភ័យ ដ៏មហន្តរាយ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ ១០០ឡាន និងប្រើរថយន្តចំនួន ១០គ្រឿង ដែលរហូតមកដល់ម៉ោង ១១និង៣០ នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មិនទាន់ពន្លត់បាន ទាំងស្រុងនៅឡើយ ។
សមត្ថកិច្ច បានអោយដឹងថា អគ្គីភ័យនេះ បានឆេះផ្ទះប្រជាពលរដ្ឋ អស់ប្រមាណ ៣០ខ្នង ក្នុងចំណោមផ្ទះចំនួន ៤២ខ្នង នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានឆាបឆេះទាំងស្រុង។ សមត្ថកិច្ច និងអាជ្ញាធរ នៅបន្តយកចិត្តទុកដាក់ ទប់ស្កាត់ អន្តរាគមន៍ បាញ់ទឹកពន្លត់ រហូតរលត់ទាំងស្រុង៕
Loading...