លុចស៊ីស RX330 បើកបុក ហាយឡេនឌ័រ ពីក្រោយ ខ្ទាតធ្លាក់ចូល ក្នុងប្រឡាយទឹក
​ដោយ វត្តភ្នំ ម៉ោង 09:00
ថ្ងៃទី9 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ រថយន្តម៉ាក លុចស៊ីស RX330 បើកក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្ តហាយឡេនឌ័រ ពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យ រថយន្តហាយឡេនឌ័រ ខ្ទាតធ្លាក់ចូល ក្នុងប្រឡាយទឹក កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូល ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្ត ម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 20-7956 បើកតាមបណ្ដោយ ផ្លូវ ៥០ម៉ែត្រ ពីជើងទៅត្បូង ក្នុងល្បឿនមធ្យម បម្រុងនឹងបត់ស្ដាំ ចូលទៅផ្ទះក៏ ស្រាប់តែមាន រថយន្តម៉ាក លុចស៊ីស RX330 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9274 ធ្វើដំណើរស្របទិសគ្នា មកពីក្រោយយ៉ាងលឿន និងមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយ រថយន្តហាយឡេនឌ័រ ពេញទំហឹង ប៉ើងធ្លាក់ផ្លូវចូល ក្នុងប្រឡាយទឹក តែសំណាងល្អ តៃកុងរថយន្តហាយឡេនឌ័រ គ្រាន់តែរងរបួសតិចតួច៕

Loading...