បើកឡានលឿនមិនប្រយ័ត្ន ជ្រុលទៅប៉ះជាមួយឡានដឹកទំនិញ កំពុងបើកឆ្លងភ្លើងស្តុប
​ដោយ វត្តភ្នំ ម៉ោង 09:46
ថ្ងៃទី6 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ ទំនងជាស្រវឹង បើករថយន្តយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅប៉ះ ជាមួយរថយន្ត ដឹកទំនិញធុនធំ ដែលកំពុងបើកឆ្លងភ្លើងស្តុប ចំពីមុខខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Ford Raptor ខ្ទេចមួយកំណាត់មុខ កាលពីម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ កែងផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញ ធុនធំមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3D-5961 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅ ពីត្បូងមកជើង ឆ្លងភ្លើងស្តុបពណ៌បៃតង ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត ម៉ាក ford Raptor ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BM-3538 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹង តាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន ជ្រុលទៅប៉ះជាមួយ រថយន្តដឹកទំនិញធុនធំ ចំពីចំហៀង ខាងមុខផ្នែកខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរថយន្ត Ford Raptor ខ្ទេចមួយកំណាត់មុខទាំងស្រុង៕

Loading...