ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះមួយល្វែង បំផ្លាញសម្ភារៈ អស់ទាំងស្រុង
ខណ្ឌ៧មករា ៖ ផ្ទះប្រជាពលរដ្ឋមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ណិងក្រុមអគ្គិភ័យ មកអន្តរាគមន៍ កាលពីវេលាម៉ោង ៧និង៤០ នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សិ្ថតនៅចំណុច ផ្ទះលេខ៦០E2 ផ្លូវ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមក ពីការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះ សម្ភារៈក្នុងផ្ទះ អស់ទាំងស្រុង ដែលសង់អំពីថ្ម ទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ១២ម៉ែត្រ នឹងមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះក្បែរនោះឡើយ។ សមត្ថកិច្ច ប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១១គ្រឿង បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៨និង១០ នាទី ថ្ងៃខែឆ្នាំដដែល៕
Loading...