ដោយសារវិបត្តិស្នេហា ប្រុសស្រី ២នាក់ ចាក់សាំងដុតខ្លួនឯង នៅក្នុងផ្ទះសំណាក់៧៧៧៧
​ដោយ វត្តភ្នំ ម៉ោង 14:35
ថ្ងៃទី27 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុករំដួល ៖ មានករណី ធ្វើអត្តឃាត ចាក់សាំងដុតខ្លួនឯង បណ្តាលឱ្យឆេះស្លាប់ ជនប្រុសស្រី ២នាក់ នៅផ្ទះសំណាក់៧៧៧៧ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះសំណាក់ និងសមត្ថកិច្ច ចុះទៅពីនិត្យ កាលពីវេលាម៉ោង ៧និង៤០ នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច ផ្ទះសំណាក់ការ៉េ៧ ស្ថិតក្នុង ភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ច បានអោយដឹងថា អ្នកស្លាប់មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងឈ្មោះ អាន ចិន្តា ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។ ម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦ ល្ងាច មានមនុស្សប្រុសស្រី ២នាក់ បានជិះម៉ូតូមួយគ្រឿង មកជួលបន្ទប់លេខ១៩ ដើម្បីសម្រាកមួយយប់ រហូតដល់ម៉ោង ៧និង៣០ នាទីព្រឹក ស្រាប់តែមានភ្លើងឆេះ ចេញពីបន្ទប់ដែលអ្នកទាំងពីរជួល បង្កការភ្ញាក់ផ្អើលតែម្តង។ សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់ ដោយសារធ្វើអត្តឃាត ចាក់សាំងដុតខ្លួនឯង ដោយសារមូលហេតុ មានវិបត្តិស្នេហា៕

Loading...