មានជំងឺឆ្កួតជ្រូក តាំងពីកុមារ ប្រកាច់ធ្លាក់ចូលទឹកស្រះខាងក្រោយផ្ទះ ស្លាប់គួរឲ្យសង្វេគ
​ដោយ វត្តភ្នំ ម៉ោង 12:25
ថ្ងៃទី27 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំព្រឹក ៖ ស្ត្រីម្នាក់ មានជំងឺឆ្កួតជ្រូក តាំងពីកុមារ ត្រូវបានគេប្រទះឃើញ អណ្តែតទឹកស្រះ ខាងក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល dlសមត្ថកិច្ច អោយចុះមកពិនិត្យ នៅវេលាម៉ោង ១៧និង០០ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុង ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

បើតាមការបំភ្លឺ របស់ឪពុកម្តាយជនរងគ្រោះ បានអោយដឹងថា កូនស្រីរបស់គាត់ ឈ្មោះ អ៊ួន សុខខុម អាយុ ៣២ឆ្នាំ ជាមនុស្សមានជំងឺឆ្កួតជ្រូក តាំងពីកុមារភាព មកម្ល៉េះ ហើយនៅថ្ងៃកើតហេតុ ទំនងជាជំងឺរើឡើង ក៏បណ្តាលអោយប្រកាច់ ចូលទឹកស្រះខាងក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកគាត់ ក៏បានរាយការណ៍ ជូនសមត្ថកិច្ច អោយចុះមកពិនិត្យ៕

Loading...