បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច
ខណ្ឌបឹងកេងកង ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវព្រះនរោត្តម ត្រង់ចំណុច មុខរដ្ឋបាលជលផល ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
មុនពេលកើតហេតុ គេឃើញញ រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-0913 បើកតាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច។ សមត្ថកិច្ចបានចុះមកស្ទូច យករថយន្តបង្ក ទៅរក្សាទុក នៅកាតិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមនីតិវិធី៕
Loading...