ឡានស៊ីទែនបូមលូ បើកបុករបាំងថ្ម និងបន្តបុកឡាន លុចស៊ីស កំពុងបត់ឆ្លងផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 10:12
ថ្ងៃទី10 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តស៊ីទែនបូមលូ មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ អូសជាច្រើនម៉ែត្រ និងបន្តទៅបុក រថយន្ត លុចស៊ីស មួយគ្រឿងទៀត កំពុងបត់ត្រឡប់ក្រោយ ពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខបុរីចំការមន តាមបណ្ដោយ ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្ករជា ប្រភេទស៊ីទែនបូមលូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7279 ធ្វើដំណើរ តាមបណ្ដោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ អូសជាច្រើនម៉ែត្រ និងបន្តទៅបុក រថយន្តអេឡិចស៊ីស rx- 300 ពណ៌ស្ករ ពាក់លេខ ភ្នំពេញ 2N-6131 កំពុងបត់ត្រឡប់ក្រោយ ពីចំហៀងផ្នែកខាងឆ្វេង រងការខូចខាត យ៉ាងដំណំ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខ៕

Loading...