ឡានកុងតឺន័រ បើកមិនប្រយ័ត្ន កៀរម៉ូតូដួលហើយកិន បែកក្បាលស្លាប់
ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់បានស្លាប់ យ៉ាងអណោចអាធ័ម ដោយសាររថយន្តកុងតឺន័រ បើកកៀរ បណ្តាលឲ្យដួល ចូលក្រោមរថយន្តកិន កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវចោមចៅ ត្រង់ចំណុចមុខ សាលារៀនប៊ែលធី ស្ថិតក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះពិន សុខណា ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX 3294 តាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3D 1881 បើកមកពីក្រោយកៀរ បណ្តាលឲ្យដួល ចូលក្រោមរថយន្ត កិនបែកក្បាល ស្លាប់យ៉ាងអណោចអាធ័ម ហើយរថយន្តបង្ក បានបើកគេចទៅដល់ មុខបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ ក៏ត្រូវបានប្រជាពលរដ្ឋ ដេញឃាត់បាន ប្រគល់ជូនសមត្ថកិច្ច៕
Loading...