ឡាន Jeep បុកជាមួយ Ford នៅផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ
ខណ្ឌដូនពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត ម៉ាកJeep ជ្រុលទៅបុក ជាមួយរថយន្ត Ford នៅត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញរថយន្ត ម៉ាក Jeep ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BR-6500 បើកតាមបណ្ដោយ ផ្លូវលេខ២០០ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុក ជាមួយរថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9653 ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ចំពីចំហៀងផ្នែកខាងមុខ ខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរថយន្ត Ford Ranger រងការខូចខាត យ៉ាងដំណំ ចំណែករថយន្ត Jeep ខូចខាតបន្តិចបន្តួច៕
Loading...