Range Rover បើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅភ្លើងស្តុប អង្គអេង ខ្ទេចមុខ
​ដោយ វត្តភ្នំ ម៉ោង 11:20
ថ្ងៃទី29 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ ទំនងជាស្រវឹង បើករថយន្ត ម៉ាក Range Rover មិនប្រយ័ត្ន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ ចំនួនមួយកង់ ហើយរថយន្ត ខ្ទេចមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ និង១២ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ត្រង់ចំណុចភ្លើងស្តុប អង្គអេង តាមបណ្ដោយ ផ្លូវព្រះសីហនុ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BU-8802 បើកតាមបណ្ដោយ ផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឱ្យរបាំងថ្ម បាក់បែកចំនួន ១កង់ រីឯរថយន្តបង្ក បានរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕

Loading...