ឡានហ្វដ ពាក់ស្លាកលេខ កម្ពុជា MC9. 9899 ហោះរំលងទ្រូងផ្លូវ ទៅបុកឡានដឹកទំនិញ
​ដោយ វត្តភ្នំ ម៉ោង 09:53
ថ្ងៃទី28 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បើករថយន្ត ម៉ាកហ្វដ ពាក់ស្លាកលេខ កម្ពុជា MC9. 9899 លឿនមិនប្រយ័ត្ន ហោះរំលងទ្រូងផ្លូវ ជ្រុលទៅបុក រថយន្តដឹកទំនិញ មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ងកាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយមហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MC9.9899 បើកបរដោយបុសម្នាក់ និងស្រ្តីម្នាក់ ជាអ្នករួមដំណើរ ក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ១០០៣ កែងផ្លូវមហាវិថី វិមានឈ្នះឈ្នះ ជ្រុលទៅបុកទ្រូងផ្លូវ រួចហោះទៅផ្លូវម្ខាងទៀត ទៅបុករថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E.9884 ដែលបើក តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅ ពីកើតមកលិច បណ្តាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ ៕

Loading...