ម៉ូតូ ២គ្រឿង ជិះមិនប្រយ័ត្ន បុកគ្នាលាន់សូរដូចរន្ទះ ស្លាប់ម្នាក់ របួស ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 09:28
ថ្ងៃទី27 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានស្លាប់ និងប្រុសស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ២គ្រឿង បើកមិនប្រកាន់ស្តាំ បុកគ្នាលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង ១២និង៥ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ច បានអោយដឹងថា អ្នកបើកម៉ូតូបង្កហេតុ មានឈ្មោះ ផល សារិត អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកហាង នីចាន់នីហ្សា រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយរៀង ស្វាយរៀង និងអ្នករួមដំណើរ ឈ្មោះ ពៀន ស្រីម៉ៅ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាង នីចាន់នីហ្សា និងឈ្មោះ តាំ សុផល ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរ បុគ្គលិកហាង នីចាន់នីហ្សា អ្នកទាំង៣ រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយរៀង ស្វាយរៀង ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E ៧៤៧៤ ខូចខាតទាំងស្រុង។

ចំណែកភាគីរងគ្រោះ ដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ជិះម៉ូតូម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខ ត្រូវបានសមត្ថកិច្ច លើកសពមករក្សាទុក បណ្ដោះអាសន្ន នៅវត្តជម្ពូព្រឹក្សា ដើម្បីរងចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែក អ្នករបួសទាំង ៣នាក់ ត្រូវបានដឹកមក សម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តស្វាយរៀង៕

Loading...