ខណ្ឌសែនសុខ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបើករថយន្ត មកផ្ទះស្ត្រីម្នាក់ជាសង្សារ តែពេលមកដល់ ខាងស្រីមិនបើកទ្វារឱ្យចូល ក៏ស្រែកឡូឡា ផ្អើលអ្នកជិតខាង និងបង្កជម្លោះ ប្រើហិង្សា ទៅលើប្អូនប្រុសខាងស្រី រងរបួសប៉ោងមុខ កាលពីវេលាម៉ោង ១១និង១០ នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្ក មានឈ្មោះ ឈួន ណារ៉ុង ភេទប្រុស អាយុជាង ៥០ឆ្នាំ មុខរបរធ្វើការ នៅក្រសួងអប់រំ យុវជននិងកីឡា។ ចំណែក ជនរងគ្រោះ មានឈ្មោះ ហេង បូរិ ភេទប្រុស អាយុ ៣៩ឆ្នាំ។ ស្ត្រីជាសង្សារ បានប្រាប់ឱ្យដឹងថា រូបគាត់និងបុរសរូបនោះ ធ្លាប់មានទំនាក់ទំនងស្នេហា ក្លាយសង្សារជាមួយគ្នា រយៈពេលមួយឆ្នាំ កន្លងមកហើយ តែមួយរយ:ចុងក្រោយនេះ គាត់បានផ្ដាច់ ទំនាក់ទំនងស្នេហា។ ប៉ុន្តែខាងប្រុស ចេះតែមករកគាត់ តែគាត់មិនចង់ជួប និងបានគេចវេះ ពីបុរសខាងលើនេះ ដោយមិនចង់ជួបឡើយ។ លុះដល់ថ្ងៃកើតហេតុនេះ បុរសខាងលើ បានគោះទ្វារស្រែកហៅគាត់ តែគាត់មិនបើកឱ្យចូលទេ ស្រាប់តែបុរសនោះ ស្រែកឡូឡា កើតរឿងតែម្តង៕