ចេញពីលក់ដូរ នៅផ្សារដើមគរ ត្រូវចោរឆក់កាបូប អស់លុយជាង ១០លានរៀល
ខណ្ឌមានជ័យ ៖ បុរសស្ត្រី ជាប្តីប្រពន្ធ ២នាក់ ជិះម៉ូតូចេញពីលក់ដូរ នៅផ្សារដើមគរ បំណងទៅផ្ទះ ស្រាប់តែមាន ជនសង្ស័យមួយក្រុម ឆក់យកកាបូបស្ពាយ រួចគេចខ្លួនបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុច មុខវត្តស្ទឹងមានជ័យ តាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ជនរងគ្រោះ បានឱ្យដឹងថា គាត់បានចេញពីផ្សារដើមគ ជិះម៉ូតូ ២គ្រឿង ដោយគាត់ ជិះខាងមុខ គាត់ជិះខាងក្រោយ ស្ពាយកាបូបលុយ ពីចំហៀង ស្រាប់តែមាន ជនសង្ស័យ ជិះម៉ូតូ ៣គ្រឿង មិនចាំស្លាកលេខ ធ្វើសកម្មភាព ឆក់យកកាបូបលុយ បានសម្រេច រួចគេចខ្លួនបាត់អស់ទៅ។ ជនរងគ្រោះ បានបន្តថា ក្នុងកាបូបរបស់គាត់ មានលុយជាង ១០លានរៀល និងទូរស័ព្ទម៉ាក I phone 13មួយគ្រឿង រួមទាំងឯកសារ មួយចំនួនទៀត៕
Loading...