ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ក្មេងស្រីម្នាក់ ដែលស្គាល់គ្នា តាមហ្វេសប៊ុក ហើយបបួលទៅលេង បន្ទប់ជួល រួមភេទបានសម្រេច ២ដង កាលពីវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញ បានទទួលបណ្ដឹង ពីឈ្មោះ ស. ប៉.ល.ក ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ (ឆ្នាំកំណើត ថ្ងៃទី១០ខែតុលាឆ្នាំ២០១០) មុខរបរសិស្ស ស្នាក់នៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹង និងបំភ្លឺថា ឈ្មោះធា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិក កន្លែងវេរលុយ ស្នាក់នៅម្តុំម៉ុងចិន ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានស្គាល់គ្នា ជាមួយរូបខ្លួនរយៈពេល ១សប្តាហ៍ តាមរយៈហ្វេសប៊ុក។
នងបានបន្តថា នៅវេលាម៉ោង ១៩និង០០ នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ គាត់បានហៅនាង ចេញទៅដើរលេង ហើយឌុបនាង ទៅបន្ទប់គាត់ រួចក៏បានបិទទ្វារ និងបិទភ្លើង ធ្វើសកម្មភាពរំលោភ បានសម្រេច ២ដង បន្ទាប់មកក៏បានឌុបនាង មកផ្ទះវិញ។ ក្រោយពីទទួលបាន ចម្លើយសារភាព ពីជនសង្ស័យហើយ កម្លាំងជំនាញ បានស្នើសុំឃាត់ខ្លួន ជនសង្ស័យខាងលើ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី៕