​ បើកឡាន Merserdes ជ្រុល​ទៅ​បុក​ឡាន ​៤គ្រឿង​ដែល​ចត​ជាប់​របង​វិទ្យាល័យ ​បឹង​កេងកង
​ដោយ វត្តភ្នំ ម៉ោង 10:31
ថ្ងៃទី1 ខែMarch ឆ្នាំ2025
សន្តិសុខ និងសង្គម

ខណ្ឌ​បឹង​កេង​កង​ ៖ ​នារី​វ័យ​ក្មេង​ម្នាក់ ​បេីក​រថយន្ត​ Merserdes ជ្រុល​ទៅ​បុក​រះ ​រថយន្ត ​៤គ្រឿង​ដែល​ចត​ស្ងៀម​លេី​ផ្លូវ ​រងការ​ខូចខាត​ កាលពីវេលា​ម៉ោង ​៦និង​៤០ នាទី​យប់​ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ ​ជាប់​របង​វិទ្យាល័យ ​បឹង​កេងកង​ ផ្លូវ​៧១ ​សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។

មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​នារី​វ័យក្មេង​ម្នាក់​ បានបេីក​រថយន្ត ​ម៉ាក ​​Merserdes GLC200​ ពណ៌​ស​ ពាក់ស្លាកលេខ​ កម្ពុជា ​HPK.8989 តាម​បណ្តោយ​ផ្លូវ​ លេខ​៧១ ទិសដៅ​ពី​ ត្បូង​ទៅ​ជេីង​  ស្រាប់​តែ​ជ្រុល​ទៅ​បុុក​ ​រថយន្ត​ ៤គ្រឿង ​ដែរលចត​ស្ងៀម​លេី​ផ្លូវ ​អោយ​រងការខូចខាត​ ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​ TOYOTA ALPHARD មួយគ្រឿង​ រថយន្ត​ ម៉ាក​ TOYOTA RRUS រថយន្ត​ម៉ាក​ TOYOTA​ RAIZE មួយគ្រឿង​ និង​រថយន្ត​ម៉ាក​ HYUNDY PALISADE មួយគ្រឿង​ ព្រម​ទាំង​ធ្វើ​អោយ​ខូច​ខាត​ តុកៅអី​អ្នក​លក់​បុក​ល្ហុង​ នៅ​ក្បែរ​នោះ​ផងដែរ​ ៕

Loading...