ឡាន FORD RAPTOR កំពុងបើកតាមផ្លូវ ស្រាប់តែឆ្លងចរន្ដអគ្គីសនី ឆាបឆេះខ្ទេចមួយកំណាត់ខាង
ខណ្ឌឫស្សីកែវ ៖ រថយន្ត FORD RAPTOR មួយគ្រឿង កំពុងបើកតាមផ្លូវ ស្រាប់តែឆ្លងចរន្ដអគ្គីសនី ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលរថយន្ដពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវ៥៩៨ មុខច្រកចូលបុរី វិមានភ្នំពេញ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក FORDRAPTOR ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា X-6789-X បើកបរតាមបណ្តោយ ផ្លូវ៥៩៨ ក្នុងទិសដៅកើតជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះបើកដល់ចំណុចកើតហេតុ មានផ្សែងនឹងអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកក៏ឃើញមនុស្សប្រុសស្រី ៣នាក់ ចេញពីរថយន្ដទាន់ ។ រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ បានមកជួយបាញ់ពន្លត់ ចំពោះរថយន្ដដែលឆេះ ខូចខាតផ្នែកខាងមុខ នៃរថយន្តអស់ប្រហែល ៥០%៕
Loading...