ក្រុមសន្តិសុខនៅក្នុងក្លិប DOT2 ព្រួតវាយបុរសម្នាក់ រងរបួសខ្លួននិងក្បាល ដេរជិត ១០ថ្នេរ
​ដោយ វត្តភ្នំ ម៉ោង 08:26
ថ្ងៃទី11 ខែDecember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ សន្តិសុខនៅក្នុងក្លិប DOT2 ជាច្រេីននាក់ បាននាំគ្នាព្រួតវាយបុរសម្នាក់ បណ្តាលឲ្យរងរបួសត្រង់ក្បាល ដេរជិត ១០ថ្នេរ និងរងរបួសត្រង់ខ្លួន ពេលចូលទៅផឹកសុី កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លិបDOT2 ស្ថិតនៅតាមបណ្ដោយ ផ្លូវចោមចៅ ជិតស្តុបទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ចូលទៅផឹកសុីរាំលេងសប្បាយ ជាលក្ខណៈគ្រួសារ នៅក្នុងក្លិប DOT2 ខាងលើ។ ក្រោយពីផឹកស្រវឹងស្រឿងៗ ក៏បាននាំគ្នារៀបចំត្រឡប់ទៅផ្ទះវិញ ដោយបុរសភាគីរងគ្រោះ បានយកដៃទៅ ទះកំផ្លៀងប្អូនថ្លៃរបស់ខ្លួន ក្នុងគោលបំណងលេងសេីច ភ្លាមនោះដែរស្រាប់តែសន្តិសុខនៅក្នុងក្លឹប បានរត់ទៅក្រៀកកបុរសរងគ្រោះ អូសចេញមកខាងក្រៅ។ បុរសម្នាក់ទៀតត្រូវជាប្អូន បានមកសួរនាំសន្តិសុខ ម្តេចក៏វាយបងរបស់ខ្លួន។ សួរមិនទាន់ផុតពីមាត់ផង ក៏ត្រូវសន្តិសុខព្រួតគ្នាវាយ បុរសរងគ្រោះ បែកឈាមហូរពេញខ្លួន៕

Loading...