ឡាន RANGE ROVER បើកទៅបុកឡំប្រឺតា នៅផ្លូវបំបែកជា៤ ហើយព្យាយាមបើករត់
​ដោយ វត្តភ្នំ ម៉ោង 09:46
ថ្ងៃទី3 ខែDecember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បេីករថយន្ត RANGE ROVER ខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកឡំប្រឺតា រងការខូចខាត រងរបួសបុរសម្នាក់ ហើយព្យាយាមបេីករថយន្ត រត់គេច កាលពីវេលាម៉ោង ២និង៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បើកឡំប្រឺតា ពណ៌ស តាមបណ្ដោយផ្លូវលេខ៣៤០ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមាន រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5886 បេីកតាមបណ្ដោយផ្លូវលេខ៨៣ ក្នុងទិសដៅពី លិចទៅកេីត ដោយល្បឿនលឿន ក៏ជ្រុលទៅបុកឡំប្រឺតា បណ្តាលឱ្យរងការខូចខាត និងរបួសមនុស្សម្នាក់ ហើយព្យាយាមបេីករថយន្តរត់គេច រហូតដល់ចំនុចផ្លូវលេខ១៧៣ កែងផ្លូវម៉ៅសេទុង ត្រង់ភ្លើងស្តុបស្ថានទូតចិន ទើបឃាត់បាន៕

Loading...