ឡាន HONGQI បើកលឿនទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ដាច់កង់ខាងឆ្វេង
ខណ្ឌឫស្សីកែវ ៖ រថយន្តម៉ាក HONGQI បើកក្នុងល្បឿនលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ ចំណែករថយន្ត ដាច់កង់ខាងឆ្វេង ទៅមុខលែងរួច កាលពីវេលាម៉ោង ១២និង៣០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក HONGQI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AR-3311 បើកបរដោយជនជាតិចិន តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ស្រាប់តែរេចង្កូតទៅឆ្វេង បុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្ត បែកកង់ដាច់កាឡេទៅមុខលែងរួច ហើយក្នុងហេតុការណ៍ខាងលើនេះ មិនមាននរណាម្នាក់ រងរបួសនោះទេ៕
Loading...