ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ របួសធ្ងន់ស្រាល ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 08:21
ថ្ងៃទី21 ខែOctober ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ នារី ២ នាក់ ជិះម៉ូតូ ZOOMER X លឿនមិនប្រយ័ត្ន ជ្រុលទៅបុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ជិតស្តុបចំការមន ផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ដើរឆ្លងកាត់ទទឹងផ្លូវ ម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ស្រាប់តែមាននារី ២នាក់ ជិះម៉ូតូម៉ាកZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1NG8805 តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ស្ត្រីដែលកំពុងដើរឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ហើយចំណែក អ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកអង្គុយខាងក្រោយ រងរបួសស្រាល ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

Loading...