ឡានបើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង របួស ៣នាក់
ខណ្ឌពោធិ៍សែនជ័យ ៖ មនុស្ស ៣នាក់ ត្រូវជា ឪពុក ម្តាយ និងកូន បានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្តមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I- 5670 ឌុបប្រពន្ធនិងកូន ធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8226 បើកដោយបុរសជនជាតិចិន ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់និងស្រាល៕
Loading...