ខណ្ឌចំការមន ៖ រថយន្ត តូយ៉ូតា អាល់ហ្វាត បើកឆ្លងផ្លូវ ចេញពីបុរីមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ ក៏ត្រូវម៉ូតូហុងដាវ៉េវ ជិះលឿនមិនប្រយ័ត្ន ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យ អ្នកជិះម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានរថយន្តស៊េរីទំនើបម៉ាក តូយ៉ូតា អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា DENNIS29 ចេញពីច្រកបុរីមួយចំនួនកន្លែង ពីលិចទៅកើត ឆ្លងកាត់ទទឹងផ្លូវបញ្ឆិតឡើងរកស្តាំរបស់ខ្លួន ស្រាប់តែបុរសម្នាក់ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B2538 តាមបណ្ដោយផ្លូវកោះពេជ្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្ត ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ សន្លប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕