បើកបុកឡានហាយឡេនឌ័រ ពីចំហៀងមួយទំហឹង ខ្ទាតទៅបុករនាំងដែក បាំងប្រឡាយទឹកស្អុយ ហើយគេចបាត់
​ដោយ វត្តភ្នំ ម៉ោង 08:29
ថ្ងៃទី23 ខែAugust ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ យុវជនមួយក្រុម ជិះរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌ័រ មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បុកពីចំហៀងពេញទំហឹង ខ្ទាតទៅបុករនាំងដែក បាំងប្រឡាយទឹកស្អុយ ហើយរថយន្តបង្កបើកគេចបាត់ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនដំបូងគេឃើញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-7378 បើកតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងកាត់ផ្លូវលេខ៣៦០ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បើកតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន រួចក៏បុករថយន្តហាយឡេនឌ័រ ពីចំហៀងខាងស្ដាំពេញទំហឹង ធ្វើឱ្យរថយន្តហាយឡេនឌ័រ វិលទៅបុករបាំងដែក បាំងប្រឡាយលូទឹកស្អុយ តែមិនមាននរណាម្នាក់ រងរបួសនោះទេ៕

Loading...