ឡានបើកកៀរម៉ូតូដួលចូលក្រោមកង់ កិនបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ ហើយបើកគេចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី15 ខែAugust ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តមិនចាំម៉ាកមួយគ្រឿង បើកកៀរបុរសម្នាក់ បណ្ដាលឲ្យដួលចូលរថយន្ត កិនស្លាប់ៗភ្លាម នៅនឹងកន្លែងកើតហេតុ រួចរថយន្តបង្កបានបើកគេចបាត់ស្រមោល កាលពីវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមាន ឈ្មោះ ពៅប៊ុន ណារ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BS-8597 ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីជើងមកត្បូង មកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន កៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ចូលក្រោមកង់រថយន្ត កិនចំដងខ្លួនស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿន បើករត់ បាត់ស្រមោល៕

Loading...