វ៉ាជែងរថយន្តនៅខាងមុខមិនប្រុងប្រយ័ត្ន ទៅបុកម៉ូតូមួយគ្រឿងទៀត របួសធ្ងន់ ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 08:43
ថ្ងៃទី13 ខែAugust ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកស្អាង ៖ យុវជនម្នាក់ បើកម៉ូតូ ហ្សូមើ មានកាធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បោះពួយយ៉ាងលឿន វ៉ាជែងរថយន្តនៅខាងមុខមិនផុត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀត ពេញមួយទំហឹង ពេលកំពុងធ្វើដំណើរច្រាស់ទិសគ្នា រងរបួសធ្ងន់ទាំង ៣នាក់ កាលពីវេលាម៉ោង ១៨និង៣០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១២១០ ស្ថិតលើស្ពានកំពង់ស្វាយ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្ករម៉ាក ហុងដា ហ្សូមើ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-3220 បើកបរដោយឈ្មោះ ហ៊ី សៀកហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន។ ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកហុងដាប៊ីត ពណ៍ស ពាក់ស្លាកលេខ កណ្ដាល 1AE- 0409 បើកបរដោយឈ្មោះ កែម ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ ជ័យ សុខចាន់ ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅជាមួយគ្នា។

Loading...