ឡានសាមុយមន្ទីរពេទ្យឯកជន ដឹកអ្នកជំងឺ ទៅបុក តូយ៉ូតាព្រូស នៅចំណុចភ្លើងស្តុប ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 08:11
ថ្ងៃទី31 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តសង្គ្រោះមន្ទីរពេទ្យឯកជន បើកដឹកអ្នកជំងឺជ្រុលទៅបុក រថយន្តតូយ៉ូតាព្រូស នៅចំណុចភ្លើងស្តុប រងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ណតប្រ៊ីដ កែងផ្លូវលេខ២០០៤ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2191 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្ដសង្គ្រោះ ឯកជនមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-7229 បើកបរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចស្តបណតប្រ៊ីដ ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹង បណ្តាលឱ្យរងការខូចខាត គឺរថយន្តតូយ៉ូតាព្រូស បែកកង់និងដាច់កាងផ្នែកខាងក្រោយ ចំណែកឯរថយន្តសង្គ្រោះឯកជនវិញ រងការខូចខាតផ្នែកខាងមុខ៕

Loading...