ឡានបើកបុកនិងកិន យុវជនម្នាក់ បណ្ដាលឱ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាម ហើយគេចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 08:57
ថ្ងៃទី29 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ យុវជនម្នាក់ ត្រូវរថយន្ត មិនស្គាល់ម៉ាក មួយគ្រឿង បើកបុកនិងកិន បណ្ដាលឱ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាម រួចបើកគេច បាត់ស្រមោល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩និង៤០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-1697 អ្នកបើកបរមានឈ្មោះ យូ គឹមហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ២៩ ផ្លូវលេខ១៧B បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ភាគីរថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចបាត់ពីកន្លែងកើតហេតុ៕និងបន្តស្រាវជ្រាវរករថយន្តបង្កហេតុមកចាត់ការតាមច្បាប់ ៕

Loading...