ឡានស៊ីរ៉ែន ពាក់ស្លាកលេខនគរបាល បើកលឿនមិនប្រយ័ត្ន បុកបង្គោលភ្លើង និងស្លាកសញ្ញាប្រាប់ផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 08:47
ថ្ងៃទី15 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បើករថយន្តសុីរ៉ែន ពាក់ស្លាកលេខនគរបាល លឿនមិនប្រយ័ត្ន រេចង្កូតទៅបុកបង្គោលភ្លើង និងស្លាកសញ្ញាប្រាប់ផ្លូវ រងការខូចខាត កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុច ភ្លើងស្តុបទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ លេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តស៊ីរ៉ែនមួយគ្រឿង ម៉ាកតូយ៉ូតា វីហ្គោ ពាក់ស្លាកលេខ នគរបាល 2-1277 តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាប្រាប់ផ្លូវ រងការខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំ ស្ទើរទាំងស្រុង តែសំណាងល្អ គ្មាននរណាម្នាក់ រងរបួសនោះឡើយ៕

Loading...