ផឹកស្រវឹងវង្វេងស្មារតី ស្រែកថា ខ្មោចមកយក ភ័យពេក រត់ធ្លាក់ពីអគារជាន់ទី៤ ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 08:37
ថ្ងៃទី5 ខែJuly ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង  ទំនងជាវង្វេងស្មារតី ស្រែកថា ខ្មោចមកយក ភ័យពេក រត់ធ្លាក់ពីអគារជាន់ទី៤ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សពមានឈ្មោះ តេង សេងឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះ អៀវ ភួង អាយុ ៤៣ឆ្នាំ មុខរបរដើរលក់ខ្សែក្រវាត់។ ស្រ្តីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹង ហើយវង្វេងស្មារតី រវើរវាយ រួចក៏រត់ទៅផ្ទះចាស់ នៅជាន់ទី៤ ព្រោះភ័យខ្លាចថា ខ្មោចមកយក ក៏បានលោតពីលើផ្ទះ ជាន់ទី៤ បណ្តាលឱ្យធ្លាក់ ចំលើទុយយោទឹក ស្លាប់បាត់បង់ជីវិតភ្លាមៗ៕

Loading...