ជិះម៉ូតូទាក់ដៃចង្កូតដួលលើផ្លូវ ឡានធំមកដល់ កិនបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 08:48
ថ្ងៃទី25 ខែJune ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារជិះម៉ូតូ ទាក់ដៃចង្កូតជាមួយម៉ូតូលក់ម្ជូរ ខ្ទាតចូលកណ្តាលផ្លូវ ត្រូវឡានធុនធំកិន នៅវេលាម៉ោង ១១នឹង០០ នាទីយប់ ថ្ងៃទី២៤ ខែ មិថុនាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវវេស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ

មុនដំបូងគេឃើញ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1KK-5667 បើកបរដោយបុរសម្នាក់ បានបើកទាក់ដៃចង្កូត ជាមួយម៉ូតូលក់ម្ជូរ នឹងផ្លោងប៉ះកង់បីឥណ្ឌា ដែលមិនចាំស្លាកលេខបណ្ដាលឱ្យម្ជាស់ម៉ូតូ ខ្ទាតចូលក្រោមរថយន្តធំមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-7224 បណ្ដាលឱ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់អាយុជីវិតភ្លាមៗ នៅទីតាំងកន្លែងហេតុ។ ចំណែកម៉ូតូ ដែលនៅក្រោមរថយន្ត បានអូសប្រហែល ២០ម៉ែត្រ បានបង្កការភ្ងាក់ផ្អើល ទាំយប់តែម្តង។

Loading...