ឡានព្រូសបើកឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ និងបង្គោលទង់ជាតិ មុខវត្តមហាមន្ត្រី
​ដោយ វត្តភ្នំ ម៉ោង 08:02
ថ្ងៃទី19 ខែJune ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើកករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿន រេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុក បង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលទង់ជាតិ រងការខូចខាត នៅវេលាម៉ោង ៣និង២៥ នាទីយប់ រំលងអធ្រាត ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ទល់មុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 5880 តាមបណ្ដោយផ្លូវ ព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ឡើងចិញ្ចើមផ្លូវ ទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលទង់ជាតិ នៅមុខរបងវត្ត មហាមន្ត្រី បណ្ដាលឱ្យបាក់រលំរងការខូចខាតអស់ចំនួន ២បង្គោល ព្រមទាំងធ្វើអោយរថយន្ត រងការខូចខាតខ្ទេចផែ្នកខាងមុខចំហៀងខាងស្តាំ ទៅមុខលែងរួច៕

Loading...