នារីម្នាក់ជិះម៉ូតូមិនប្រយ័ត្ន រេចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងបង្គោលភ្លើង បោកក្បាលស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 14:28
ថ្ងៃទី17 ខែJune ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ នារីម្នាក់បានជិះម៉ូតូ Zoomer-X លឿនមិនប្រយ័ត្ន ធ្លាក់ចេញពីផ្លូវ ទៅបុកបង្គោលភ្លើង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

នៅពេលកើតហេតុ មានអ្នកដំណើរបានឃើញ នារីរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1N-7027 តែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន រួចស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងបង្គោលភ្លើងបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ឱ្យចុះមកពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិ៕

Loading...