បើកម៉ូតូមិនប្រយ័ត្ន បុកពីក្រោយរថយន្ត ដែលកំពុងឈប់ចតលើចញ្ចើមផ្លូវ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:04
ថ្ងៃទី17 ខែJune ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកសំរោងទង ៖ បុរសជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ ដោយសារបើកម៉ូតូមិនប្រយ័ត្ន បុកពីក្រោយរថយន្ត ដែលកំពុងឈប់ចតលើចញ្ចើមផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ស-ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GI-7383 បើកដោយជនបរទេសឈ្មោះ ង៉ូវ ជីងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មិនពាក់មួកសុវត្តិភាព នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីខាងលិចទៅខាងកើត បានបុករថយន្តពីក្រោយ រថរយន្តមួយគ្រឿងម៉ាក TOYOTA RAIZE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5386 អ្នកបើកបរឈ្មោះ LI MING ភេទប្រុស ឆ្នាំកំណើត 17-6-1996 ជាជនជាតិចិន ធ្វើការនៅរោងចក្រ យ៉ុងស៊ិនប៉ាវជាន់ (នៅកប់ស្រូវ) កាន់លិខិតឆ្លងដែនលេខ EK3565305 ស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងឈប់ លើផ្លូវកៅស៊ូខាងស្តាំស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់៕

Loading...