ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតា RAIZE បោះពួយយ៉ាងលឿន រេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង និងបន្តបុករោងសមត្ថកិច្ចយាមប្រចាំការ បណ្តាលឲ្យបាក់រងការខូចខាត បង្កការភ្ជាប់ផ្អើល កាលពីវេលាម៉ោង ៤:២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដាលផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយ៉ូតា Raize ពណ៌ទឹកប្រាក់មួយគ្រឿង គ្មានស្លាកលលេខ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ និងបុរសម្នាក់ទៀត តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ពុំដឹងថាអ្នកបើកបរមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ឡើងចិញ្ចឹមផ្លូវជ្រុលទៅបុក រោងសមត្ថកិច្ច បណ្ដាលឲ្យបាក់រងការខូចខាត រួចបន្តទៅបុកផ្ទប់បង្គោលភ្លើង ទើបរថយន្តទៅមុខលែងរួច ខូចខាតផ្នែកខាងមុខ យ៉ាងដំណាំ។ ហើយភ្លាមនោះដែរអ្នកបើកបរ ក៏បានចុះពីរថយន្តឡើងកង់បី គេចពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង៕