នារីជាជនជាតិបរទេសម្នាក់ ចងក្រមាចេញពីក្នុងបន្ទប់ របូតដៃ ធ្លាក់ពីលើខុនដូជាន់ទីពីរ រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:39
ថ្ងៃទី17 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ នារីជាជនជាតិបរទេសម្នាក់ បានចង់ក្រម៉ាចេញពីក្នុងបន្ទប់ខុនដូ ជាន់ទីពីររួចទម្លាក់ខ្លួនចុះ តែរបូតដៃក៏ធ្លាក់មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២:៣០ នាទី រំលងអាធ្រាតឈានចូលថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ១០៥កែងផ្លូវ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជាជនបរទេសបានយកក្រម៉ា ចងចេញពីក្នុងបន្ទប់របស់ខ្លួន នៅជាន់ទី២ ពីក្នុងខុនដូមួយកន្លែង រួចនារីរងគ្រោះ ក៏បានទម្លាក់ខ្លួនចុះតាមក្រម៉ាមកក្រោម ស្រាប់តែរបូតដៃរអិលធ្លាក់មកក្រោម ទើលើសំយ៉ាប ហើយក៏បន្តធ្លាក់មកខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ទើបនាំគ្នាប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ៕

Loading...