បើកឡាន កាមរីហាយប្រ៊ីដ លឿនមិនប្រយ័ត្ន ទៅបុកឡំប្រឺតា ក្រឡាប់ជាច្រើនត្រឡប់ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:35
ថ្ងៃទី22 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីដ លឿនមិនប្រយ័ត្ន ទៅបុកឡំប្រឺតា ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតយ៉ាងដំណំ អ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវលេខ ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកឡំប្រឺតា ពណ៌លឿង ពាក់ផ្លាកលេខ ព្រៃវែង 1N-0957 ចេញពីផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកើត រួចឆ្លងភ្លើងស្តុប បម្រុងបត់ឆ្វេងទៅផ្លូវព្រះនរោត្ដម បានពាក់កណ្ដាលភ្លើងស្តុប ស្រាប់តែត្រូវរថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-9970 បើកតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បុកឡំប្រឺតាពីចំហៀង ខាងក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់ជាច្រើនត្រឡប់ ហើយម្ចាស់បានរងរបួសធ្ងន់៕

Loading...