ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលយកកាំបិតចុងស្រួច ចាក់ កាប់និងអាករសម្លាប់ស្ត្រីម្នាក់ ព្រោះតែរឿងជំពាក់លុយ
​ដោយ វត្តភ្នំ ម៉ោង 15:16
ថ្ងៃទី5 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ក្រុងសំរោង ៖ សមត្ថកិច្ច បានស្រាវជ្រាវ ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពី យកកាំបិតកាប់ និងអារកស្ត្រីម្នាក់ ដោយសាររឿង ជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០ នាទី នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ករណីនេះបង្កឡើងដោយ ជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ កាប់និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា ហៅ អឿន ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន អូរស្មាច់រីសត បណ្ដាលឱ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ច បានចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបាន នៅក្នុងមន្ទីរពេទ្យ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព យកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះរហូតដល់ស្លាប់ ពិតប្រាកដមែន ដោយសាររូបខ្លួន ជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះ មានសម្ដីអាក្រក់មកលើខ្លួន៕

Loading...