តូចចិត្តមកភ្នំពេញ រកកាងារធ្វើមិនបាន ហើយម្តាយកាត់កាលចោលទៀត មកលោតទឹកបញ្ចប់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:26
ថ្ងៃទី4 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វារ ៖ យុវជន ២នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង ដោយដើរមកលោតទឹក ពីលើស្ពានជ្រោយចង្វារ ព្រោះតែតូចចិត្ត ចេញពីខេត្តឧត្តរមានជ័យ មកភ្នំពេញ រកកាងារធ្វើមិនបាន ហើយម្តាយកាត់កាល ចោលទៀត បន្សល់ទុកស្បែកជើង ២គូ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២:១០ នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ចំណុចលើ ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី២ មានឈ្មោះ គឹម សាវ័ន រស់នៅភូមិឃុំ និងខេត្តជាមួយគ្នា។ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីនារីជាសង្សារ បានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះទាំងពីរនាក់នោះ បានចេញមកពីខេត្តឧត្តរមានជ័យ មកភ្នំពេញដើម្បីរកការងារធ្វើ តែរកមិនបានរួច ហើយក្រុមគ្រួសារមិនទទួលស្គាល់ និងកាត់កាលចោល ទើបយុវជនម្នាក់ បានសរសេររៀបរាប់ ប្រាប់នារីជាសង្សារថា កុំខឹងស្តាយបង ដែលបងមិនបានលាអូន ហើយក៏នាំគ្នាដើរថ្មើជើង មកលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតទាំង២នាក់ បន្សល់ទុកតែស្បែកជើង ២គូ និងសម្ភារៈមួយចំនួន៕

Loading...