បើកឡានឡើងស្ពានជ្រោយចង្វា លឿនមិនប្រយ័ត្ន ទៅបុកឡាំប្រឺតាពីក្រោយ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:22
ថ្ងៃទី21 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្ត ឡើងស្ពានជ្រោយចង្វា លឿនមិនប្រយ័ត្ន ទៅបុកឡាំប្រឺតាពីក្រោយ ពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស អ្នកបើកឡាំប្រឺតា រងរបួសធ្ងន់ ហើយរថយន្តបង្ក ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន កាលពីម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចលើ ស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AD-3513  ចេញពីចំណុចរង្វង់មូលគួចកាណុង ឡើងស្ពានជ្រោយចង្វា ឆ្លងទៅផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើត ខណៈបើកឡើងមកដល់ ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-9519 បើកបរដោយបុរសម្នាក់ ឡើងលើស្ពានជ្រោយចង្វា ក្នុងល្បឿនយ៉ាងលឿន  ទៅបុកពីក្រោយម៉ូតូឡាំប្រឺតាពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកឡាំប្រឺតារងរបួសបែកក្បាល ត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕

Loading...