ឡាន JEEP បើកលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងស្ពាន កោះនរា ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 14:49
ថ្ងៃទី6 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្ត ម៉ាក JEEP ឡើងស្ពានកោះនរា លឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក JEEPពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ ចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរា ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន ពេញទំហឹង ធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយអ្នកដំណើរបាននាំគ្នា ជួយគាស់យកតែកុង ចេញពីក្នុងរថយន្ត មិនមានរងរបួសនោះទេ ៕

Loading...